Wednesday, December 29, 2010

Microsoft និង ARM ពួតដៃ​គ្នា​បង្កើត OS ថ្មី!

ក្រុមហ៊ុន Microsoft កំពុង​តែ​ដាក់​ផែន​ការ​​ក្នុង​ការ បង្កើត OSថ្មី​ និង​ដំបូង​បំផុត​របស់​ខ្លួន Run ដោយARM Chip ប្រភេទ X86 ដែល​ជា​ផលិតផល​របស់ Intel ស្ថិត​ក្រោម​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​​របស់ក្រុមហ៊ុន UK-based ARM Holdings PLC។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ Microsoft សម្រេច​អោយ Tablet ស៊េរី​ក្រោយៗ​របស់​ខ្លួន​ដំណើរ​ការ​ដោយ Processor របស់ ARM ទាំង​អស់។

យ៉ាង​ណា​​មិញ OS ថ្មី​នេះ​គឺ​សម្រាប់​តែTablet ប៉ុណ្ណោះ ព្រោះ​ថា​ទាំង Smartphone កុំព្យូទ័រ ឬ អេឡិចត្រូនិក Device ផ្សេងៗ ទៀត​Microsoft មិន​បាន​បញ្ជាក់​ថា ត្រូវ​ដាក់​អោយ​ដំណើរ​ការ OS ដែល​គ្រោង​នឹង​បង្កើត​ថ្មី​យ៉ាង​ណា​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ ដៃ​គូ​សហការ​​ទាំង​ពីរ​នេះ​ បាន​បដិសេធ​សុំ​មិន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់។



ការ​បែក​គំនិតក្នុង​ការ​បង្កើត​OS ថ្មីសម្រាប់​Tablet ​នេះ​ដោយ​សារ​តែ Microsoftសម្លឹង​ឃើញ​ពី​ប្រជាប្រិយភាព​របស់ WP7 លើ់​ទីផ្សារ ព្រោះ​ត្រឹម​តែ ៦​សប្ដាហ៍​​ដំបូង​ប៉ុណ្ណោះ​Smartphoneលក់​បាន​រហូត​ដល់​ទៅ ១.៥​លាន​គ្រឿង​បន្ទាប់​ពី​ថ្ងៃ​ចេញ​លក់​៕

No comments:

Post a Comment