Wednesday, December 29, 2010

Microsoft និង ARM ពួតដៃ​គ្នា​បង្កើត OS ថ្មី!

ក្រុមហ៊ុន Microsoft កំពុង​តែ​ដាក់​ផែន​ការ​​ក្នុង​ការ បង្កើត OSថ្មី​ និង​ដំបូង​បំផុត​របស់​ខ្លួន Run ដោយARM Chip ប្រភេទ X86 ដែល​ជា​ផលិតផល​របស់ Intel ស្ថិត​ក្រោម​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​​របស់ក្រុមហ៊ុន UK-based ARM Holdings PLC។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ Microsoft សម្រេច​អោយ Tablet ស៊េរី​ក្រោយៗ​របស់​ខ្លួន​ដំណើរ​ការ​ដោយ Processor របស់ ARM ទាំង​អស់។

យ៉ាង​ណា​​មិញ OS ថ្មី​នេះ​គឺ​សម្រាប់​តែTablet ប៉ុណ្ណោះ ព្រោះ​ថា​ទាំង Smartphone កុំព្យូទ័រ ឬ អេឡិចត្រូនិក Device ផ្សេងៗ ទៀត​Microsoft មិន​បាន​បញ្ជាក់​ថា ត្រូវ​ដាក់​អោយ​ដំណើរ​ការ OS ដែល​គ្រោង​នឹង​បង្កើត​ថ្មី​យ៉ាង​ណា​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ ដៃ​គូ​សហការ​​ទាំង​ពីរ​នេះ​ បាន​បដិសេធ​សុំ​មិន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់។



ការ​បែក​គំនិតក្នុង​ការ​បង្កើត​OS ថ្មីសម្រាប់​Tablet ​នេះ​ដោយ​សារ​តែ Microsoftសម្លឹង​ឃើញ​ពី​ប្រជាប្រិយភាព​របស់ WP7 លើ់​ទីផ្សារ ព្រោះ​ត្រឹម​តែ ៦​សប្ដាហ៍​​ដំបូង​ប៉ុណ្ណោះ​Smartphoneលក់​បាន​រហូត​ដល់​ទៅ ១.៥​លាន​គ្រឿង​បន្ទាប់​ពី​ថ្ងៃ​ចេញ​លក់​៕

Thursday, December 9, 2010

iPad 2 រឺ iPad HD ចេញ​លក់​ដើម​ឆ្នាំ​ក្រោយ
http://ping.fm/uucIg

iPad 2 ចេញ​លក់​ដើម​ឆ្នាំ​ក្រោយ

iPad 2 ចេញ​លក់​ដើម​ឆ្នាំ​ក្រោយ


iPad គឺ​ជា​ផលិតផល​របស់ Appleមួយ​ដែល​កំពុង​ទទួល​បាន​ជោគ​ជ័យ​​យ៉ាង​ធំ​សំបើម​​ ​ដោយ​​គិត​ចាប់​​ពី​ថ្ងៃ​ចេញ​លក់​មក​។ ដោយ​សារ​តែ​ភាព​ជោគ​ជ័យ​នេះ​ហើយ​ ទើបAppleមាន​គម្រោង​​ដាក់​លក់ iPad 2 iPad HD ស៊េរី​ថ្មី​មួយ​ទៀត​ដែល​ជា ជំនាន់ ទី​ពីរ​​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។

iPad 2នេះ​គេ​រំពឹង​ទុក​ថា​នឹង​​បន្ថែម​លក្ខណៈ​ពិសេស​មួយ​ចំនួន​​​ទៀត​ដូច​ជា​ កាមេរ៉ា​ប្រភេទ Daul និង​​​កម្មវិធី Facetime របស់iPhone 4។ ចំណែក​អេក្រង់​វិញ​មិន​ទាន់​ដឹង​ច្បាស់​ថា​ វា​នឹង​បំពាក់​ដោយ Retina Display ដូច iPhone 4 ដែរ​​ឬ​យ៉ាង​ណា​ទេ។ ចំពោះ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត Apple មិន​ទាន់​បាន​បង្ហាញ​យ៉ាង​ណា​នោះ​ទេ