Tuesday, November 30, 2010

Dictionary.NET 2.3 កញ្ចប់សេវាកម្ម 4 ក្នុង​ពេល​តែ​មួយ

Dictionary. NET version 2.3គឺ​ជា​កម្មវិធី​វចនានុក្រម​​ ថ្មី​មួយ​ប្រភេទ​ ​​ដែល​ប្រើ​ភ្ជាប់​ជា​មួយ​សេវាកម្ម Google អាច​​បក​ប្រែ​​​បាន​ ជាង 60 ភាសា​ ដូច​ជា​ អង់គ្លេស ចិន​ កូរ៉េ ជប៉ុន ថៃ​ វៀតណាម​ បារាំង​ អេស្ប៉ាញ រុស្ស៊ី ម៉ាឡេ … ។ Interface ខាង​មុខ​របស់​កម្មវិធី​នេះ​មាន​លក្ខណៈ​ប្លែក​ពី​គេ​​គឺ​គ្មាន​អ្វី​ទាំង​អស់​ ប៉ុន្តែ​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​បញ្ចូល​ពាក្យ​ដែល​ត្រូវ Search ផ្ទាំង​ទំព័រ​លទ្ធផល​ នឹង​លេច​ចេញ​មក។


ខាង​ក្រោម​គឺ​ជា​ផ្ទាំងលទ្ធផល​​ទំព័រ​របស់ Dictionay. NET 2.3


លក្ខណៈ​ពិសេស

  • អាច​ប្រើ​ជា​មួយ​សេវាកម្ម​​ វចនានុក្រម​របស់ Google បក​ប្រែ​ឯកសារ​ និង​ពាក្យ ប្រើ​សម្រាប់ Search ឯកសារ​ផ្សេងៗ។

ព័ត៌មាន​ទូទៅ

  • តម្លៃ: Free
  • ប្រព័ន្ធ​ប្រតិបត្តិការ​លើ Windows: 2000/XP/2003/Vista/Server 2008/7
  • កាលបរិច្ឆេទ​ចេញ​អោយ​ប្រើ​ប្រាស់: វិច្ឆិកា 2010
  • ទំហំ File: 133.97KB
  • Publisher: Fish’s dotNET
  • ចង់ Download កម្មវិធី​​យក​ទៅ​ ប្រើ​ប្រាស់​សូម​ចុច​ទី​នេះ

សាកល្បង​មើល​ប្រិយមិត្ត​ តើ​កម្មវិធី​វចនានុក្រម​​នេះ​អស្ចារ្យ​ប៉ុណ្ណា​ទៅ? គួរ​អោយ​ស្ដាយ​មែន​ ដោយ​សា​រក្នុង​ចំណោម 60 ភាសា​នោះ​គ្មាន​ភាសា​ខ្មែរ​សោះ​ បើ​​មាន​វិញ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ៕




Thursday, November 25, 2010

Thursday, November 18, 2010

Dell Inspiron Duo គំនិត​ច្នៃ​ប្រឌិត​មិន​គួរ​អោយ​ជឿ

Dell Inspiron Duo ត្រូវ​បាន​រចនា​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី Brand Name Dell ដោយ​បាន​រួម​បញ្ចូល​នូវ មុខ​ងារ​ចំនួន​ពីរ​គឺ អាច​ប្រើ​ជា Tablet Netbook ក៏​បាន​។ Inspiron Duo មាន​អេក្រង់ LCD ទំហំ 10-inch QWERTY​ Keyboard និង Processor ប្រភេទ Atom N550


មិន​តែ​ប៉ុណ្ណោះ Dell ស៊េរី​ថ្មី​នេះ ក៏​ដាក់​អោយ​ប្រើប្រាស់​នូវ Microsoft Windows 7 Hoe Premium ប៉ុន្តែ​គួរ​អោយ​សោក​ស្ដាយ Dell មិន​ទាន់​បាន​បង្ហើប​ប្រាប់​ពី​ព័ត៌មាន​លំអិត​យ៉ាង​ណា​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ Dell នៅ​តែ​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចេញ​ចរាចរ​លើ​ទីផ្សារ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ដដែល​៕



Wednesday, November 17, 2010

គ្រប់​WP7 និង​Android Smartphone កាន់​តែ​សម្បូរ​បែប​ជាមួយ​Twitter
http://ping.fm/wcRDw

គ្រប់​WP7 និង​Android Smartphone កាន់​តែ​សម្បូរ​បែប​ជាមួយ​Twitter

Twitter បាន upgrade iOS version 3.2 សម្រាប់​កម្មវិធី​ប្រើ​ប្រាស់​របស់​ខ្លួន​នៅ​លើ Apple iPhone និង Apple iPad ដោយ​បាន បន្ថែម​លក្ខណៈ​ថ្មីៗ​មួយ​ចំនួន​ ហើយ Twitter ក៏​បាន​ដោះ​ស្រាយ​លើ​បញ្ហា bug ក្នុង version ចាស់​​ដែល​មាន​នៅ​ក្នុង​កម្មវិធី Apple រួចរាល់​ហើយ​ដែរ។ ជា​មួយ​នឹង​ការ update ថ្មី​នេះ​​ អ្នក​ប្រើ​ប្រាស់​អាច push notification លើ​សារ​របស់ Twitter សម្រាប់ iPhone និង BlackBerry ហើយ​ក៏​អាច​បើក notification តាម​រយៈ SMS បាន​ផង​ដែរ។


ចំពោះ Smartphone ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ WP7 ឬ Android គ្រប់ version ទាំង​អស់​​នឹង​ទទួល​បាន​លក្ខណៈ​ពិសេស​ដូច​គ្នា​នៅ​ពេល​ដំឡើង iOS ថ្មី​នេះ៕


Friday, November 12, 2010

ប្រវត្តិ និង​ភាព​ជោគជ័យ​របស់​លោក​ហុងដា (Soichiro ​Honda)
http://ping.fm/HmZ4y
ភាព​ជា​អ្នក​ដឹក​នាំ​ជា​អ្វី​ ?
http://ping.fm/Pf5I7

Thursday, November 11, 2010

ក្រុម​ហ៊ុន Dell បាន​ប្រកាស​ចេញ​លក់​ប្រភេទ Smartphone ម៉ាក Dell Streak មាន​លក់​ក្នុង​ទី​ផ្សារ​កម្ពុជា​ហើយ​...
http://ping.fm/4MctA

Wednesday, November 10, 2010

មនុស្ស​ដែល​មាន​សមត្ថភាព​ដូច​លោក​Bill Gate. លោក​Mark Zuckerberg​ (facebook)

http://ping.fm/YpGei

Monday, November 8, 2010

Convert Video ងាយៗ​លើ​Mac
http://ping.fm/QfgxZ