iPad 2 ចេញលក់ដើមឆ្នាំក្រោយ
iPad គឺជាផលិតផលរបស់ Appleមួយដែលកំពុងទទួលបានជោគជ័យយ៉ាងធំសំបើម ដោយគិតចាប់ពីថ្ងៃចេញលក់មក។ ដោយសារតែភាពជោគជ័យនេះហើយ ទើបAppleមានគម្រោងដាក់លក់ iPad 2 ឬ iPad HD ស៊េរីថ្មីមួយទៀតដែលជា ជំនាន់ ទីពីរនៅដើមឆ្នាំក្រោយនេះ។
iPad 2នេះគេរំពឹងទុកថានឹងបន្ថែមលក្ខណៈពិសេសមួយចំនួនទៀតដូចជា កាមេរ៉ាប្រភេទ Daul និងកម្មវិធី Facetime របស់iPhone 4។ ចំណែកអេក្រង់វិញមិនទាន់ដឹងច្បាស់ថា វានឹងបំពាក់ដោយ Retina Display ដូច iPhone 4 ដែរឬយ៉ាងណាទេ។ ចំពោះព័ត៌មានលម្អិតផ្សេងទៀត Apple មិនទាន់បានបង្ហាញយ៉ាងណានោះទេ ៕
No comments:
Post a Comment